អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឲ្យដាក់សម្ពាធដើម្បីបញ្ចប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅហ្វីលីពីន

​(បរទេស)៖ អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឲ្យមានការដាក់សម្ពាធពីអន្តរជាតិនិងការស៊ើបអង្កេតជាបន្ទាន់ពីអង្គការសហប្រជាជាតិដើម្បីបញ្ចប់អ្វីដែលគេនិយាយថាអាចក្លាយជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន។

អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសនេះបាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទទី០៨ ខែកក្កដាថា «ការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតី លោក ​Rodrigo Duterte ដែលមានរយៈពេល៣ឆ្នាំមកនេះនៅតែកើតឡើងច្រើន»។

គួរបញ្ជាក់ថាមនុស្សប្រហែល៦.៦០០នាក់ដែលភាគច្រើនត្រូវបានចោទប្រកាន់ពីបទល្មើសគ្រឿងញៀនតូចតាចត្រូវបានសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលលោក Duterte បានដាក់ចេញជាគម្រោងដ៏សំខាន់របស់លោកនៅពេលដែលលោកឡើងកាន់អំណាចកាលពីពាក់កណ្តាលឆ្នាំ២០១៦​៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង