ជប៉ុន​អំពាវនាវឲ្យ​អ៊ីរ៉ង់ត្រលប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ២០១៥

(បរទេស)៖ មន្ត្រីនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់ត្រលប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយមហាអំណាចពិភពលោកក្នុងឆ្នាំ២០១៥។

ការអំពាវនាវរបស់ជប៉ុនបានធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានប្រកាសថា«ខ្លួនបានបង្កើនការចម្រាញ់យកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីបរិមាណដែលត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងនោះ»។

មន្ត្រីនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបាននិយាយថាជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះរួមទាំងការប្រកាសរបស់អ៊ីរ៉ង់និងភាពតានតឹងដែលកំពុងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង