ក្រុមបាល់ទាត់យុវជនកម្ពុជា នឹងប្រកួតជាមួយយុវជនចិន

(កម្ពុជា)៖ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ កម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិផ្លូវការជាមួយក្រុមយុវជនចិនក្រោមអាយុ១៥ឆ្នាំ សប្តាហ៍នេះ។

ប្រភពបន្តថាការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១១ និងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ Smart RSN របស់ក្លិបភ្នំពេញក្រោន វេលាម៉ោង ៥និង០០នាទីល្ងាច។

សម្រាប់យុវជនកម្ពុជា នេះជាការត្រៀមសម្រាប់ការប្រកួតយុវជនអាស៊ានអាយុក្រោម១៥ឆ្នាំ ២០១៩នៅប្រទេសថៃ ចាប់ផ្តើមពីថ្ងៃទី២៧ ខែកក្កដាតទៅ ដោយកម្ពជាស្ថិតនៅពូលBជាមួយថៃ អូស្ត្រាលី ម៉ាឡេស៊ី ឡាវនិងព្រុយណេ៕

អត្ថបទដែលជាប់ទាក់ទង