ប្រធានាធិបតី ត្រាំ៖ ចិនកំពុងបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួន​

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានធ្វើការរិះគន់សាជាថ្មីអំពីគោលនយោបាយផ្លាស់ប្តូររូបិយវត្ថុរបស់ទីក្រុងប៉េកាំង។

ថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលចាកចេញពី Morristown ក្នុងរដ្ឋ New Jersey លោក Trump បាននិយាយថា«ប្រទេសចិនកំពុងបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួន»។ ហើយលោកបន្ដថា «ពួកគេកំពុងប្រមូលយកប្រាក់របស់យើងតាមរយៈការបញ្ចុះតម្លៃនេះ»។

សូមជម្រាបថាអាមេរិកនិងចិនគឺមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកហើយកំពុងស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ចាក់ស្រេះដែលនាំឲ្យប្រទេសទាំង២បង្កើនកម្រិតពន្ធគយកាន់តែខ្លាំងលើការនាំចូលទៅវិញទៅមក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង