ក្រុមបាល់ទាត់នារីអាមេរិក គ្រងតំណែងជើងឯកពិភពលោកជាថ្មី

(បារាំង)៖ នារីអាមេរិក ឈ្នះបាល់ទាត់ពិភពលោកនារីជាលើកទី៤ ក្រោយបំបាក់ហូឡង់ ២ទល់នឹង០ នៅទីក្រុងលីយ៉ុង ប្រទេសបារាំងយប់ថ្ងៃអាទិត្យ។

ក្រោយស្មើគ្នា ក្នុងការប្រកួតដ៏តានតឹងតង់ទី១ អាមេរិកផ្តើមនាំមុខនៅនាទីទី៦១ បន្ទាប់ពីកីឡាការិនី Megan Rapinoe ស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេច។ ៨នាទីក្រោយមក កីឡាការិនី Rose Lavelle បន្ថែមគ្រាប់ទីឱ្យអាមេរិកទៀត។

ក្រោយជោគជ័យនេះ អាមេរិក ក្លាយជាក្រុមទី២ដែលការពារតំណែងជើងឯកពិភពលោកបាល់ទាត់នារីបានសម្រេច បន្ទាប់ពីអាល្លឺម៉ង់ធ្វើបានដូច្នោះនៅឆ្នាំ២០០៧៕

អត្ថបទដែលជាប់ទាក់ទង