វិសាខា និងព្រះខ័នរាជស្វាយរៀងសុទ្ធតែឈ្នះរៀងៗខ្លួនសប្តាហ៍ទី១៤លីហ្គកំពូល

(កម្ពុជា)៖ ក្លិបបាល់ទាត់វិសាខា បានបំបាក់សូលទីឡូអង្គរ ៣ទល់នឹង២ ការប្រកួតលីហ្គកំពូលសប្តាហ៍៍ទី
១៤ នៅកីឡដ្ឋានខេត្តសៀមរាប ខណៈព្រះខ័នរាជនៅតែមិនទាន់ស្គាល់ចាញ់ ក្រោយឈ្នះនគរបាលជាតិ ២ទល់នឹង០។

លេងបាន២នាទី វិសាខាផ្តើមនាំមុខដោយគ្រាប់បាល់កីឡាករ សារី ម៉ាត់ណូរ៉ូទីន មុនពេល លី អារីហ្វីន រកគ្រាប់ស្មើឱ្យម្ចាស់ផ្ទះសូលទីឡូអង្គរនាទីទី២៦ ប៉ុន្តែ២នាទីបន្ទាប់ វិសាខានាំមុខវិញដោយកីឡាករ កែវ សុខផេង។

ក្រោយមកលេងតង់ទី២បាន៧នាទីសូទីឡូអង្គរ វាយបកតាមស្មើជាថ្មីដោយកីឡាករ Yuta Kikuchi តែនៅនាទីទី៧៧ កីឡាករ Da Cruz តែតគ្រាប់ជ័យជំនះឱ្យវិសាខា ឈ្នះ៣ទល់នឹង២។

ថ្ងៃជាមួយគ្នានេះដែរ នគរបាលជាតិ ចាញ់ព្រះខ័នរាជស្វាយរៀង ០ទល់នឹង២។ ពីរគ្រាប់របស់ព្រះខ័នរាជ កើតឡើងដោយកីឡាករ Privat ពីរគ្រាប់តែឯង។ មកដល់ពេលនេះព្រះខ័នរាជ មិនចាញ់ការប្រកួតនៅឡើយទេ ពោល១៤ប្រកួតឈ្នះ១១ និងស្មើ៣ប្រកួតមាន៣៦ពិន្ទុ៕

 

អត្ថបទដែលជាប់ទាក់ទង