លីហ្គកំពូលថ្ងៃនេះ ភ្នំពេញក្រោនជួបបឹងកេត ខណៈព្រះខ័នរាជ ជួបនគរបាលជាតិ

(កម្ពុជា)៖ លីហ្គកំពូលកម្ពុជា ឈានដល់សប្តាហ៍ទី១៤ហើយ ខណៈម្សិលមិញបានបញ្ចប់បីប្រកួត ដោយអង្គរថាយហ្គឺរ ឈ្នះក្រសួងការពារជាតិ ៣ទល់នឹង១ អគ្គិសនីកម្ពុជា ឈ្នះកំពង់ចាម ៣ទល់នឹង១ និង យុវជនសាលាបាល់ទាត់ជាតិ ចាញ់គីរីវង់សុខសែនជ័យ ០ទល់នឹង១។

ថ្ងៃនេះមានបួនប្រកួតទៀត ដោយភ្នំពេញក្រោនជួបបឹងកេតនៅទឹកដីRSN វេលាម៉ោង៦និង០០នាទី   នគរបាលជាតិ ទទួលព្រះខ័នរាជស្វាយរៀងនៅទីលានបាល់ទាត់អគ្គិសនីកម្ពុជា សូលទីឡូអង្គរ ទទួលវិសាខានៅសៀមរាប និងណាហ្កាទទួលអាស៊ីអឺរ៉ុប នៅស្តាតចាស់៕

អត្ថបទដែលជាប់ទាក់ទង