កីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ជាឈ្មោះផ្លូវការទឹកដីក្លិបបឹងកេត

(ភ្នំពេញ)៖ ក្លិបបាល់ទាត់បឹងកេត បានប្រកាសជូនដំណឹងដល់បណ្តាញសារព័ត៌មាន អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា និងសាធារណជន ឱ្យបានជ្រាបថា កីឡដ្ឋានរបស់ក្លិបបាល់ទាត់យើង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រើប្រាស់ឈ្មោះផ្លូវការគឺកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ​ ដែលជាភាសាអង់គ្លេសថា“CAMBODIA AIRWAYS STADIUM “

ដូចនេះក្លិបនឹងការប្រើប្រាស់ឈ្មោះនេះ ចាប់ពីពេលប្រកាសដំណឹងនេះតទៅ  យោងតាមសេចក្តីថ្លែងការណ៍ដោយអ្នកស្រីប្រធានក្លិប ពុធ ធីតា នៅក្នុងកម្មវិធីប្រកាសទូតសុឆន្ទៈរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ឆ្នាំ ២០១៩ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាញសារព័ត៌មាន អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា និងសាធារណជន មេត្តាប្រើប្រាស់ឈ្មោះ និងផ្សព្វផ្សាយ ឱ្យបានត្រឹមត្រូវ តាមសេចក្តីប្រកាសរបស់ក្លិប ៕

អត្ថបទដែលជាប់ទាក់ទង