ក្រុមបាល់ទាត់នារីអង់គ្លេសបានត្រឹមតែលេខ៤ ក្រោយចាញ់ស៊ុយអែត

(បារាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានត្រឹមតែលេខ៤លើពិភពលោក ក្រោយចាញ់ក្រុមស៊ុយអែត ១ទល់នឹង២ ការប្រកួតបាល់ទាត់ពិភពលោកនារី ២០១៩ យប់មិញនៅបារាំង។

លេងបាន១១នាទី កីឡាការិនី Kosovare Asllani រកគ្រាប់បាល់ឱ្យស៊ុយអែតនាំមុខមុន។ ១១នាទីក្រោយមកកីឡាការិនីSofia Jakobsson បន្ថែមគ្រាប់ទី២ឱ្យក្រុម មុនពេលកីឡាការិនី Fran Kirby រកគ្រាប់បាល់ឱ្យអង់គ្លេស។

យប់នេះ អាមេរិក និងប្រកួតជាមួយហូឡង់ដណ្តើមជើងឯកបាល់ទាត់នារី២០១៩៕

អត្ថបទដែលជាប់ទាក់ទង