Mohamed Salah មិនអាចជួយអេហ្ស៊ីបឡើងទៅវគ្គបន្តពានអាហ្វ្រិកទេ; ម្ចាស់ពានកាមេរូនធ្លាក់

(អេហ្ស៊ីប)៖ ម្ចាស់ផ្ទះអេហ្ស៊ីប ធ្លាក់ពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាហ្វ្រិក (Africa Cup of Nation) ក្រោយចាញ់អាហ្វ្រិកខាងត្បូង ០ទល់នឹង១ យប់មិញនៅទីក្រុងគែរ យប់មិញ ទោះបីមានខ្សែប្រយុទ្ធ Liverpool, Mohamed Salah យ៉ាងណាក៏ដោយ។

មួយគ្រាប់ជ័យជំនះរបស់ម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ២០១០ អាហ្វ្រិកខាងត្បូងកើតឡើងដោយកីឡាករ Thembinkosi Lorch។

ថ្ងៃជាមួយគ្នានេះដែរ ម្ចាស់ពានកាមេរូនធ្លាក់ចេញពីព្រឹត្តិការណ៍បួនឆ្នាំម្តងនេះ ក្រោយចាញ់ក្រោមថ្វីជើង នីហ្សេរីយ៉ា ២ទល់នឹង៣។ ជំនួបនេះកីឡាករ Odion Ighalo រកបានពីរគ្រាប់តែឯង និងកីឡាករ
Alex Iwobi ស៊ុតបានមួយគ្រាប់ឱ្យនីហ្សេរីយ៉ា។

វគ្គ៨ក្រុមចុងក្រោយ (១/៤) ផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិ សេណេហ្កាល់ ជួបជាមួយបេណាំង និងនីហ្សេរីយ៉ា ប្រកួតជាមួយអាហ្វ្រិកខាងត្បូង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ៕

 

 

អត្ថបទដែលជាប់ទាក់ទង