COPA AMERICA 19: Messi ត្រូវបណ្តេញចេញពីទីលានលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ

(ប្រេស៊ីល)៖ Lionel Messi ត្រូវពិន័យកាតក្រហមជាលើកទី២ប៉ុណ្ណោះក្នុងអាជីពរបស់ខ្លួន ពេលដែលអាហ្សង់ទីនឈ្នះស៊ីលី ២ទល់នឹង១ ក្នុងការប្រកួតដណ្តើមលើក៣នៃព្រឹត្តិការណ៍ពានអាមេរិកខាងត្បូង (Copa America)។

ខ្សែប្រយុទ្ធ Barcelona បានបញ្ជួនបាល់ឱ្យSergio Aguero ស៊ុតបញ្ចូលទី មុនពេលដែលកីឡាករ  Paulo Dybala បន្ថែមគ្រាប់ទី២ឱ្យអាហ្សង់ទីន។

ប៉ុន្តែMessi ត្រូវពិន័យកាតក្រហមផ្ទាល់ ក្រោយប៉ះទង្គិចជាមួយកីឡាករស៊ីលី Gary Medel ដែលត្រូវបណ្តេញចេញពីការប្រកួតដែរ។

ក្រោយមកកីឡាករ Arturo Vidal ស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេច ប៉ុន្តែអាហ្សង់ទីនបិទត្រឹម ២ទល់នឹង១ ដើម្បីធានាកៅអីលេខបីក្នុងការប្រកួតពានតំបន់អាមេរិកខាងត្បូងនេះ៕

អត្ថបទដែលជាប់ទាក់ទង