អង្គរថាយហ្គឺរ បំបាក់ការពារជាតិ ពីមុខអ្នកគាំទ្រជិត៤០០០នាក់

(សៀមរាប)៖ ក្លិបបាល់ទាត់ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ឈ្នះក្រសួងការពារជាតិ ៣ទល់នឹង១ ការប្រកួតជម្រើសជើងឯកជាតិ ២០១៩ ជើងទី២សប្តាហ៍ទី១៤ នៅកីឡដ្ឋានខេត្តសៀមរាប​ ពីមុខអ្នកគាំទ្រជាង
៣៧០០នាក់។

ក្រោយស្មើគ្នា ០ទល់នឹង០តង់ទី១ លេងតង់ទី២បាន៣នាទី អង្គរថាយហ្គឺរ ផ្តើមនាំមុខដោយគ្រាប់បាល់កីឡាករខ្សែការពារ Ryota Hayashi។ តែនៅនាទីទី៦៥ កីឡាករខ្សែការពារចំណូលថ្មី Khan Mohammed តែតបញ្ចូលទីឱ្យការពារជាតិស្មើ ១ទល់នឹង១។

៥នាទីបន្ទាប់ អង្គរថាយហ្គឺរ នាំមុខជាថ្មីម្តងទៀតដោយកីឡាករអាហ្សង់ទីន Ramos Alexis Damian មុនពេលកីឡាករ Okereke បន្ថែមគ្រាប់ទី៣ឱ្យខ្លាអង្គរ និងជាគ្រាប់ទី១៧របស់គេ។

ថ្ងៃជាមួយគ្នានេះដែរ អគ្គិសនីកម្ពុជា ឈ្នះកំពង់ចាម ៣ទល់នឹង១ និងគីរីវង់សុខសែនជ័យ ឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី​ ១ទល់នឹង០៕

អត្ថបទដែលជាប់ទាក់ទង