ប្រធាន​ ACU​ ៖​ លោក​ គឹ​ម​ រស្មី​ ជា​ អ្នកក្រ​…​ ចេញ​សែក​អត់​លុយ​ឲ្យ​កូន៥នាក់ ម្នាក់ៗ១០​ម៉ឺន​ដុល្លារ​​!

(​ភ្នំពេញ​)៖​ កាលពី​ថ្ងៃ​សុក្រ​ ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU​ លោក​ ឱម​ យិ​ន​ទៀង​ បាន​អះអាង​ថា​ លោក​ គឹ​ម​ រស្មី​ អួត​សំញែង​ទ្រព្យសម្បត្តិ​ ដោយ​ចេញ​សែក​អត់​លុយ​ឲ្យ​កូនៗ​។​

​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ លោក​ ឱម​ យិ​ន​ទៀង​ ប្រធាន​ ACU​ ក៏​បាន​បញ្ជាក់​ថា​ លោក​ គឹ​ម​ រស្មី​ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តរតនគិរី​ ជា​«​អ្នកក្រ​»​ តែ​ក្រោយ​រៀប​ការ​ជាមួយ​ភរិយា​ ដែល​ជា​ក្មួយ​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ទើប​លោក​ គឹ​ម​ រស្មី​ មានទ្រព្យ​សម្បត្តិ​ ព្រោះតែ​មាន​ចំការ​កៅស៊ូ​របស់​ភរិយា​។​

​លោក​ ឱម​ យិ​ន​ទៀង​ ថា​ លោក​ គឹ​ម​ រស្មី​ មាន​លុយ​មិន​គ្រប់​៥០​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ធនាគារ​ទេ​ គ្មាន​លុយ​ច្រើន​ នៅ​ក្នុង​ធនាគារ​នោះ​ទេ​ ហើយ​ការ​ប្រកាស​ចែក​លុយ​ឲ្យ​កូន​ម្នាក់ៗ​១០​ម៉ឺន​ដុល្លារ​ ដែល​សរុប​មាន​៥០​ម៉ឺន​ដុល្លារ​នោះ​ គឺជា​ការ​រឿង​អួត​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​ តែ​ការ​ពិត​ គឺ​សែក​នោះ​គ្មាន​លុយ​ទេ​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ ការ​សំញែង​ទ្រព្យសម្បត្តិ​គ្មាន​ទោស​ទេ​ មិន​ជាប់គុក​ទេ​ ព្រោះ​គ្មាន​ចែង​នៅ​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​កម្ពុជា​!​។​

​លោក​ គឹ​ម​ រស្មី​ ត្រូវ​បាន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ទូល​ស្នើ​សុំ​ព្រះមហាក្សត្រ ដោយ​អនុវត្ត​តាម​អភិក្រម​ទី​៥​​ គឺ​ «​វះកាត់​»​ ហើយ​នៅ​ថ្ង​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ព្រះមហាក្សត្រ​ សម្តេច​ព្រះបាទ​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​ត្រាស់​បង្គាប់​ លុបឈ្មោះ​(​លោក​ឧត្តមសេនីយ៍ត្រី​ គឹ​ម​ រស្មី​)​ ចេញពី​ក្រប​ខណ្ឌ​ កង​យោធពលខេមរភូមិន្ទ​៕ (Swift News)

ACU រកឃើញថា លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ

ACU រកឃើញថា លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី មាន​លុយ មាន​លុយ​មិន​ដល់ ៥០​ម៉ឺន​ដុល្លារ​ទេ​!(​ភ្នំពេញ​)៖ ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បាន​អះអាងថា លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី អត់​មាន​លុយ​មិន​គ្រប់ ៥០​ម៉ឺន​ដុល្លារ នៅក្នុង​ធនាគារ​ផង​។ លោក គឹម រស្មី គឺ​អួត​សំញែង​ទ្រព្យសម្បត្តិ ដោយ​ចេញ​សែក​អត់លុយ ឲ្យ​កូនៗ​ប៉ុណ្ណោះ​។​

Posted by SWIFT NEWS on Thursday, July 4, 2019

 


 

អត្ថបទដែលជាប់ទាក់ទង