កូរ៉េខាងត្បូង​ពហិការមិនប្រើប្រាស់ផលិតផលជប៉ុន បន្ទាប់ពី​រឹតបន្តឹងការនាំចេញសម្ភារបច្ចេកវិជ្ជា

(សេអ៊ូល)៖ ក្រុមសកម្មជនកូរ៉េខាងត្បូងបានធ្វើការប្រមូលផ្តុំប្រឆាំងនឹងប្រទេសជប៉ុននៅក្នុងទីក្រុង សេអ៊ូលនៅថ្ងៃសុក្រនេះដើម្បីតវ៉ាប្រឆាំងនឹងការរឹតបន្តឹងរបស់ជប៉ុនក្នុងការនាំចេញសម្ភារបច្ចេកវិជ្ជាជាច្រើនទៅកាន់កូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។

​ហើយពាណិជ្ជករកូរ៉េខាងត្បូងមួយក្រុមទៀតក៏បានប្រមូលផ្តុំគ្នាផងដែរ និងបាននិយាយថាពួកគេនឹងធ្វើពហិការមិនប្រើប្រាស់ផលិតផលជប៉ុនឡើយ។

គួរបញ្ជាក់ថាប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃចន្ទអំពីការដាក់ចេញនូវការរឹតបន្តឹងយ៉ាងហ្មត់ចត់លើការនាំចេញសម្ភារចំនួន៣ដែលត្រូវបានប្រើប្រាស់នៅក្នុងទូរស័ព្ទដៃស្មាតហ្វូននិងបន្ទះឈីបរបស់កូរ៉េខាងត្បូង។ ហើយការរឹតបន្តឹងនោះបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍​៕ (មាលីកា)

 
 
 
អត្ថបទដែលជាប់ទាក់ទង