ក្រលេក​មក​មើល​រថយន្ត​ SUV​ មាឌតូច​ច្រឡឹង​មួយ​នេះ​ យុវវ័យ​គ្រប់​គ្នា​ដឹង​តែ​បាក់ចិត្ត​ស្តូក​តែ​ម្តង​!

(​ភ្នំពេញ​)៖​ បច្ចុប្បន្ន​នេះ​ រថយន្ត​ប្រភេទ​ SUV​ ទទួល​បានការ​ពេញ​និយម​គួរ​ឲ្យ​កត់សម្គាល់​ ដោយសារ​រថយន្ត​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន​ច្រើន​កាលៈទេសៈ​ មិន​ថា​សម្រាប់​ធ្វើការ​ ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ​។​

​ភាគច្រើន​ អ្នក​ដែល​ជ្រើសរើស​រថយន្ត​ប្រភេទ​នេះ​យក​ទៅ​ប្រើប្រាស់​ដោយសារ​រថយន្ត​ SUV​ មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​

​ដោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បត់បែន​បាន​នៅ​ក្នុង​ទីក្រុង​ សន្សំ​សំចៃ​ប្រេង​ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ ធ្វើ​ឲ្យ​រថយន្ត​ Ford​ Ecosport​ ដែល​ជា​ប្រភេទ​រថយន្ត​ SUV​ ខ្នាត​តូច​នេះ​ទទួល​បានការ​ពេញ​និយម​ នេះ​ក៏​ដោយសារ​តែ​សមត្ថភាព​អាច​បត់បែន​ទៅ​តាម​គ្រប់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​យើង​ ដូច​ជា​ការ​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ ឬ​ការ​ដើរ​កម្សាន្ត​តាម​ខេត្ត​ចុង​ស​ប្ដា​ហ៍​ជាដើម​។​

​ជាមួយ​រថយន្ត​ Ford​ Ecosport​ ការ​បើកបរ​ផ្លូវ​ឆ្ងាយ​កាន់តែ​សប្បាយ​រីករាយ​ និង​ចំណាយ​កាន់តែ​តិច​ ព្រោះ​ Ford​ Ecosport​ បាន​បំពាក់​ដោយ​ម៉ាស៊ីន​ Ecoboost​ ទំហំ​ 1.0L​ តែ​មាន​កម្លាំង​ខ្លាំង​ ស៊ីប្រេង​តិច​ និង​មិន​ប៉ះពាល់​បរិស្ថាន​ទៀត​ផង​។​

​​សម្រាប់​ការ​បើកបរ​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ផ្លូវ​ស្ទះ​តូច​ចង្អៀត​ ពិបាក​ចត​ឡាន​ក៏​លែង​ជា​បញ្ហា​ទៀត​ដែរ​ ព្រោះ​ Ford​ Ecosport​ មាន​រាង​តូច​ល្មម​ ងាយស្រួល​រក​កន្លែង​ចត​។​ ម្យ៉ាងទៀត​រថយន្ត​នេះ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ប​ចេ្ច​ក​វិទ្យា​ទំនើបៗ​មួយ​ចំនួន​ដូច​ជា​ ចង្កៀង​មុខ​បិទ​បើក​អូ​តូ​ ផ្លិត​ទឹកអូ​តូ​ និង​មាន​កាមេរ៉ា​ និង​សេន​សឺ​ខាងក្រោយ​ជំនួយ​ចូល​ចត​ផង​ដែរ​។​

​មិនតែប៉ុណ្ណោះ​អ្នក​អាច​ជ្រើសរើស​រថយន្ត​មួយ​ដែល​អ្នក​គិត​ថា​ស័​ក្ដ​សម​នឹង​បុគ្គលិកលក្ខណៈ​របស់​អ្នក​ ព្រោះ​ Ford​ Ecosport​ មាន​ច្រើន​ព៌​ណ​សម្រាប់​អ្នក​ជ្រើសរើស​ រួម​មាន​ដូច​ជា​ព៌​ណ​ខៀវ​ ស័​ក្ដ​សម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ភាព​ហ៊ឺហា​សប្បាយ​រីករាយ​ ព៌​ណ​ក្រហម​សម្រាប់​អ្នក​ដែល​ស្រលាញ់​រថយន្ត​បែប​ស្ព័​រ​ ព៌​ណ​ទឹកក្រូច​សម្រាប់​អ្នក​ស្រលាញ់​ភាព​ថ្មី​ខុស​ប្លែក​ពី​គេ​ និង​ព៌​ណ​ស​ ក៏​មើលទៅ​ស្រស់​ស្អាត​មិន​ចាញ់​ព៌​ណ​ដទៃ​ដែរ​។​

​ថ្វិ​ត្បិត​តែ​រថយន្ត​នេះ​មាន​រាង​តូច​ល្មម​មែនពិត​ តែ​មាន​កន្លែង​ដាក់​សំភារៈ​ច្រើន​ដល់​ទៅ​ជាង​ 20​ កន្លែង​ ដូច​ជា​កន្លែង​ដាក់​កែវ​ឬ​ដប​ទឹក​ កន្លែង​ដាក់​ស្បែកជើង​ ប្រអប់​ត្រជាក់​សម្រាប់​ដាក់​ភេសជ្ជៈ​ កន្លែង​ដាក់​ទូរស័ព្ទ​ និង​កន្លែង​ដាក់​ឥ​វ៉ា​ន់​ជា​ច្រើន​ទៀត​។​

​រីឯ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ស​ប្ដា​ហ៍​វិញ​ Ford​ Ecosport​ ក៏​មិន​ចាញ់​រថយន្ត​ SUV​ ប្រភេទ​ធំៗ​ដែរ​ អ្នក​អាច​ដាក់​សំភារៈ​ផ្សេងៗ​ដូច​ជា​កង់​ ឬ​ក្ដារ​ជិះ​លើ​ទឹក​នៅ​លើដំបូល​ និង​ផ្នែក​ខាងក្រោយ​រថយន្ត​បាន​។​ ប​ចេ្ច​ក​វិទ្យា​ជំនួយ​នៅ​ពេល​បើកបរ​មួយ​ចំនួន​បាន​បំពាក់​លើ​ Ford​ Ecosport​ ដែល​ផ្ដល់​ភាព​ងាយស្រួល​ និង​ផ្ដល់​ទំនុកចិត្ត​ក្នុង​ការ​បើកបរ​ រួម​មាន​ដូច​ជា​ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​ (Hill​ Launch​ Assist)​។​ នៅ​ពេល​កំពុង​ឡើង​ ហើយ​អ្នក​ឈប់​នៅ​លើ​ទួល​ ប្រព័ន្ធ​នេះ​នឹង​ជាន់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​រយៈពេល​ 2.5​ Sec​ ដើម្បី​ទុក​ពេល​ឲ្យ​អ្នកមាន​ពេល​ដក​ជើង​ចេញពី​ហ្វ្រាំង​ទៅ​ជាន់​លើ​ហ្គា​ជៀសវាង​ការ​រអិល​ថយក្រោយ​។​

​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង​ និង​រអិល​ វា​អាច​ធ្វើការ​ទប់​លំនឹង​របស់​រថយន្ត​ និង​បញ្ជៀ​សការ​ក្រឡាប់​ (Electronic​ Stability​ Control)​ មិន​ចំពោះតែ​ផ្លូវ​ធម្មតា​នោះ​ទេ​ នៅ​លើ​ផ្លូវ​គ្រួ​ស​ ឬ​ផ្លូវ​ដី​ក៏​ដំណើរការ​បាន​ដូច​គ្នា​៕

 

អត្ថបទដែលជាប់ទាក់ទង