ក្រុមហ៊ុន SUN CITY GROUP បានសម្ពោធដាក់ឲ្យដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមបំរើវិស័យទេចរណ៍នៅកម្ពុជា

(ព្រះសីហនុ)៖ ពិធីបើកសម្ពោធដាក់ឲ្យដំណើរការអាជីវកម្មក្រុមហ៊ុន សាន់ស៊ីតធី គ្រុប (Suncity Group) ដែលបាននឹងកំពុងគៀងគរក្រុមហ៊ុនវិនិយោគបរទេសតាមរយៈលោកឧកញ៉ា ឬទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99។

ក្រុមហ៊ុន SUN CITY GROUP ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងអាស៊ី និង សហរដ្ឋ​អាមេរិក។ បើទោះបីជាមានអគារ ឬសំណង់មួយដែលកំពុងសាងសង់នៅខេត្តព្រះសីហនុបានបាក់រលំក៏ដោយ តែលោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group មានជំនឿ និងជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលពោពេញទៅដោយសន្ដិភាព ជាមួយនឹងកិច្ចអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ានៅតែបន្តគៀងគរដៃគូរវិនិយោគពាណិជ្ជកម្មបរទេសមកកាន់កម្ពុជា ជាបន្តបន្ទាប់។

កត្តាខាងលើនេះបានធ្វើឲ្យអគ្គនាយកក្រុមហ៊ុន K99 Group ប្តេជ្ញាបន្ដពង្រីកការវិនិយោគពាណិជ្ជកម្ម ឲ្យកាន់តែធំទូលាយ ដោយព្យាយាមទំនាក់ទំនងជាមួយវិនិយោគិនក្រៅប្រទេស ចូលមកដាក់ទុន​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្ដព្រះសីហនុ ឲ្យបានកាន់តែច្រើនទ្វេរដងថែមទៀត។

សូមបញ្ជាក់ថា ពិធីសម្ពោធក្រុមហ៊ុន SUN CITY GROUP នេះ ត្រូវបានធ្វើឡើងកាលពីល្ងាថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។

ជាង២ឆ្នាំចុងក្រោយ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ហើយបានធ្វើឲ្យខេត្តមួយនេះ មានការអភិវឌ្ឍយ៉ាងលឿន ខណៈប្រទេសកម្ពុជាកំពុងមានសុខសន្ដិភាពពេញបរិបូណ៍ ឯខេត្ដព្រះសីហនុ ក៍ធានាបាននូវសន្ដិសុខ សុវត្ថិភាពខ្ពស់ជាមួយធនធានធម្មជាតិសម្បូរបែប អមដោយប្រព័ន្ធគមនាគមន៍ ផ្លូវដែក ផ្លូវទឹក ផ្លូវគោគ ផ្លូវអាកាសជាដើម ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងចាត់ទុកថា ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបីនៅកម្ពុជាគឺ រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង