អង្គការ OPEC ឯកភាពបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងរហូតដល់ខែមីនាឆ្នាំ២០២០

(បរទេស)៖ អង្គការ OPEC កាលពីថ្ងៃម្សិលមិញ បានយល់ព្រមបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងរហូតដល់ខែមីនា ឆ្នាំ២០២០។

ការយល់ព្រមនេះធ្វើឡើងតាមរបៀបដោយឡែកពីគ្នានៃក្រុមសមាជិកនីមួយៗ របស់អង្គការ OPEC ដែលចៀសវាងកុំឲ្យមានការធ្លាក់ចុះ​នៃសេដ្ឋកិច្ចពិភពលោក និងទប់ទល់ទៅនឹងផលិតផលអាមេរិក។

អគ្គលេខាធិការអង្គការ OPEC លោក Manuel Quevedo បានថ្លែងក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ​ថា «យើងរីករាយដោយបានព្រមព្រៀងគ្នាបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងក្នុងរយៈពេល៩ខែទៀត»។

សូមជម្រាបថាតម្លៃទីផ្សារប្រេងឆៅ បានហក់ឡើង២៥% នៅឆ្នាំ២០១៩នេះ បន្ទាប់ពីសេតវិមានអាមេរិក បានដាក់ទណ្ឌកម្មលើសមាជិករបស់អង្គការចំនួន២ គឺប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ដែលធ្វើឲ្យការនាំចេញប្រេងរបស់ប្រទេសទាំងនេះបានធ្លាក់ចុះ។

អង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយប្រទេសរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ប្រេងតាំងពីឆ្នាំ២០១៧មកហើយពួកគេបានខិតខំទប់ស្កាត់ ការបំពានពីផលិតផលអាមេរិកមកលើទីផ្សាររបស់ពួកគេ។ ក្នុងនោះមាន​រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតដែលជាប្រទេសផលិតប្រេងនាំមុខគេនៅលើពិភពលោក​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង