គម្រោងអគារមជ្ឈមណ្ឌលសន្និសីទ​អន្តរជាតិកម្ពុជា​ និងសណ្ឋាគារលំដាប់ផ្កាយប្រាំ​ ចាប់ផ្តើមដំណើការ​ការដ្ឋាន​ហើយ​

(ព្រះសីហនុ)៖ គម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា បានសម្ពោធបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ គម្រោងនេះ មានទីតាំងស្ថិតនៅក្បែរនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប់ឆ្នេរអូរឈើទាល ដែលមានផ្ទៃក្រឡាអភិវឌ្ឍន៍សរុបជាង១២០.០០០ម៉ែត្រការ៉េ។

គម្រោងនេះបានរួមបញ្ចូលគ្នានូវមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលរំពឹ​ង​ថា នឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២២។ នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹង​ក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិខ្នាតធំ ដែលមាននូវអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ សណ្ឋាគារ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមុខងារជាច្រើនផ្សេងទៀត។

ទន្ទឹមនឹងនេះ គម្រោងនេះក៏ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង