មេដឹកនាំសហភាពអឺរ៉ុបព្រមានពីការខូចខាតទៅដល់កំណើនសេដ្ឋកិច្ចពិភពលោកបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្ម

(អឺរ៉ុប)៖ មេដឹកនាំសហភាពអឺរ៉ុបបានព្រមាន នៅថ្ងៃសុក្រ ទី២៨ ខែមិថុនានេះ ស្ដីពីការខូចខាតទៅដល់កំណើនសេដ្ឋកិច្ចពិភពលោកបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។

​ការព្រមាននេះបានកើតឡើងនៅពេលដែលប្រទេស G20 ​បានចាប់ផ្តើមជំនួបកំពូលរយៈពេល២ថ្ងៃក្នុងទីក្រុង Osaka ភាគខាងលិចនៃប្រទេសជប៉ុន។

ប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker បានប្រាប់សន្និសីទសារព័ត៌មានមួយថាទំនាក់ទំនងពាណិជ្ជកម្មអាមេរិកនិងចិនមានភាពលំបាកនិងរួមចំណែកដល់ការធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចពិភពលោក។

ទាក់ទងនឹងភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់នាពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានប្រាប់សន្និសីទសារព័ត៌មានមួយថាសហភាពអឺរ៉ុបទទូចឲ្យអ៊ីរ៉ង់បន្តការអនុវត្តឲ្យបានខ្ជប់ខ្ជួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង