ផ្សារទំនើបអ៊ីអន ៣ ​គ្រោង​នឹង​បុក​គ្រឹះ​សាងសង់​​​នៅ​ដើម​​ឆ្នាំ​២០២០​​ខាងមុខ​នេះ​​ នៅតំបន់ផ្លូវ​៦០ម៉ែត្រ​

(ភ្នំ​ពេញ)៖ បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ​ គម្រោង​សាងសង់​ផ្សារ​ទំនើប ​AEON​ Mall 3​ ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សម្ដេច​ តេជោ​ ក្នុង​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប​ ING​ City​ នឹង​ធ្វើការ​ចាប់ផ្តើម​បុក​គ្រឹះ ​នៅដើម​ឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ដែល​កំ​ពុង​ផ្អ​ត់​ផ្គង់​សម្ភារៈ​ បរិ​ក្ខា​ នានា​ដល់​ផ្សារ​ទំនើប​​នេះ​ជាប្រចាំ​ ត្រូវបាន propertyarea ចុះផ្សាយថា បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ នៅ​ត្រឹម ​ដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ គម្រោង​សាងសង់​ផ្សារ​ទំនើប​ AEON 3​ នឹង​ចាប់ផ្តើម​បុក​គ្រឹះ​ដំណើរការ​សាងសង់​ជា​ផ្លូវ​ការណ៍​ហើយ​។

ប្រភព​ដដែល​បាន​លើកឡើង​ថា​ “ផ្សារ​ទំនើប​លំដាប់​ពិភពលោក​ AEON​ Mall 3​ ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ ខាងលើ​នេះ​ នឹង​ត្រូវ​ចំណាយពេល​សាងសង់​ត្រឹម២៤ខែ​
ស្មើនឹង​រយៈពេល២ឆ្នាំ​ឱ្យ​រួចរាល់​”។ លោក​បាន​បញ្ជាក់​ថា​ “ពេលនេះ​ដំណើរការ​នៃ​ការរៀបចំ​ឯកសារ​ស្នើសុំ​ការសាងសង់​ រួម​ជាមួយនឹង​ឯកសារ​ក្នុង​ការ​ដឹកជញ្ជូន​សម្ភារៈ​ សម្រាប់​សាងសង់​ត្រូវ​បាន ​ធ្វើរួចរាល់​ហើយ​”៕

អត្ថបទដែលជាប់ទាក់ទង