មកដល់ពេលនេះ ក្រសួងដែនដី​ប្រគល់វិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលនវត្ថុដល់​កម្មសិទ្វិករ​ជាង ​២០០០​ប័ណ្ណ​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ក្នុងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លទ្ធផលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ បាន​ប្រគល់​វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់កម្មសិទ្វិករបានចំនួន ២០៥៨ ប័ណ្ណ។ នេះបើតាមរបាយ​​ការណ៍របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់។

គួរបញ្ជាក់ថា ការចុះបញ្ជីដីធ្លីត្រូវបានបែងចែកជាពីរ គឺ១​. ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ និង​២. ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​។ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ត្រូវធ្វើឡើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ ចំណែកការចុះបញ្ជីដីមានលក្ខណៈជា​​ប្លង់ប្រព័ន្ធ ត្រូវធ្វើទៅតាមការកំណត់​របស់រដ្ឋាភិបាល ដែលត្រូវកំណត់យកតំបន់ណាមួយ ឬឃុំណាមួយជាតំបន់អាទិភាព។

សូមជម្រាបដែរថា បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដីបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មីនិង​បន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅមើលព័ត៌មានទាំង​ស្រុងនៃអចលនវត្ថុបាន ពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្ត​សញ្ញាណ​​នៃម្ចាស់អចលនវត្ថុនោះ៕

អត្ថបទដែលជាប់ទាក់ទង