សម្តេចតេជោ៖ ​បញ្ហាធំ ​គឺត្រូវប្រមូលអ្នក​វិ​និយោគ​ចូល​មក​កម្ពុជា​ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ច្បាប់​​

(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្តព្រះសីហនុជុំវិញហេតុការណ៍រលំបាក់អគារបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​គ្រប់​​ពេល​​ដែល​មិន​ថា​ជនជាតិ​ណា​ជាអ្នក​បង្ក​ទេ​ ដូច្នេះកុំចោទជាតិណា គឺបញ្ហាធំត្រូវប្រមូលអ្នកវិនិយោគទាំងអស់ចូលមកកម្ពុជា ប៉ុន្តែត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី២៤ ខែមិថុនា ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះដែលស្លាប់ និងរបួស ក្នុងហេតុការណ៍រលំបាក់អគារ នៅខេត្តព្រះសីហនុ សម្តេចតេជោ ក៏បានប្រកាសថ្កោលទោសអ្នករិះគន់ការវិនិយោគរបស់ចិន មកចោទប្រកាន់រដ្ឋាភិបាលថា ជាអាយ៉ងចិន ​ដែល​ថា​ចិន​មក​ដាក់​អាណានិគម​តាម​រយៈការវិនិយោគ។

សម្តេចតេជោចាត់​ទុក​លើកឡើងនេះ ​​ជាអ្នកដែលមិនចង់ឲ្យកម្ពុជាមានការរីកចម្រើន និងជារឿង​នយោបាយ​របស់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង