ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្វាយព្រះពរ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ព្រះវស្សា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះពរបវរមហាប្រសើរ ដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ព្រះវស្សា។

ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងក្រុមគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោះប្រទានពរជ័យ សិរីមង្គលព្រះរាជសុខភាពបរិបូរណ៍ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយ ព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិរន្តរ៍៕ 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង