ផ្លូវ៦០ម៉ែត្រ​កំពុងមានការអភិឌ្ឍខ្លាំង​ ដែលអាចប្រែក្លាយជា​តំបន់ដ៏ស៊ីវិល័យ ​នាពេលខាងមុខ​

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលបានដាក់ទិសដៅអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានី ពោលគឺនៅតំបន់ផ្លូវ៦០ម៉ែត្រតែម្តង។ ជាក់ស្តែង នារយៈពេលចុងក្រោយនេះ ផ្លូវ៦០ម៉ែត្រកំពុងមានការអភិឌ្ឍខ្លាំងកំពុងរីកដុះដាលនូវសំណង់អគារ ដូចជាខុនដូ ប្រណីត​ ផ្សារទំនើបធំៗ បុរី ផ្ទះល្វែងជាដើម។ល។ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយ​ភាពស៊ីវិល័យ។

ជាមួយគ្នានេះ តាមរយៈការសិក្សាលើប្លង់មេអភិវឌ្ឍន៍​តំបន់នៅ​ភាគ​ខាង​​ត្បូងរាជធានី បានផ្តោតលើការគិតគូរអំពីបញ្ហាលំហរសាធារណៈ បរិស្ថាន អនាម័យ ប្រព័ន្ធលូទឹក រួមទាំងសោភ័ណភាពទីក្រុងទាំងមូលផងដែរ។ ការសិក្សាលើប្លង់គម្រោងមេនេះ គឺមានការចូលរួមពីសំណាក់អ្នកបច្ចេកទេសរបស់ទីក្រុងប៉ារីស ដើម្បីសិក្សាឲ្យ​បាន​លម្អិតទៅលើបញ្ហាបច្ចេកទេស ជុំការរៀបចំផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ការតភ្ជាប់ផ្លូវ រៀបចំសួន តំបន់បៃតង និងជា​ច្រើន​ផ្សេងទៀត។

សូមជម្រាបថា គម្រោងយក្សជាច្រើនកំពុងតែផុសឡើងជាបន្តបន្ទាប់គ្នានៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ដែល​ជំរុញ​ដល់ការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត ហើយតម្លៃអចលនទ្រព្យក៏កំពុងមានកើនឡើងខ្ពស់នៅតំបន់នេះផងដែរ។ គេរំពឹងថា ក្នុងរយៈពេលមិនដល់ ១០ឆ្នាំទៀតទេ តំបន់​៦០​ម៉ែត្រ​ប៉ែកខាងត្បូងរាជាធានីភ្នំពេញ នឹងក្លាយជាកន្លែងរស់នៅដ៏ស៊ីវិល័យ៕

សូមទស្សនាគម្រោងប្លង់ និងផែការអភិវឌ្ឍន៍ទីក្រុងរណបធំជាងគេនៅបណ្តោយផ្លូវ ៦០ម៉ែត្រ របស់ក្រុម​ហ៊ុន​ ​ING Holding Co, Ltd៖​

អត្ថបទដែលជាប់ទាក់ទង