ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង តែងតាំងលោកស្រីចៅក្រម អ៊ុក រ៉េតគន្ធា  ជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ជា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។

តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យយតែងតាំងចៅក្រមជាស្រ្តី២រូបទៀតពីចៅក្រមខេត្តស្វាយរៀង ទៅចៅក្រមខេត្តកណ្តាល និងពីចៅក្រមខេត្តពោធិ៍សាត់ ទៅចៅក្រមខេត្តបន្ទាយមានជ័យ។

សូមរំឭកថា តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ សាលាដំបូងរាជធានី-ខេត្ត សរុបចំនួន៣៩រូប៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង