តេអ៊ីរ់ង់៖ អ៊ីរ៉ង់ច្រានចោលការស្តីបន្ទោសពីអាមេរិក លើការវាយប្រហារនាវាដឹកប្រេង

វិទ្យុរដ្ឋអ៊ីរ៉ង់បានផ្សព្វផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែមិថុនានេះ ដោយច្រានចោលនូវការស្តីបន្ទោសពីសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងចំនួនពីរគ្រឿងនៅដែនសមុទ្ររបស់ប្រទេសអូម៉ង់ ។

ការផ្សព្វផ្សាយច្រានចោលពីវិទ្យុរដ្ឋអ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារបែបវិច្ឆេទកម្ម ដោយបំផ្ទុះពន្លិចនាវាដឹកប្រេងទាំងពីរគ្រឿង និងបានទម្លាក់កំហុសលើអ៊ីរ៉ង់ ។

សូមរំលឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ នាវាចំនួនពីរគ្រឿង ដែលមួយគ្រឿងជារបស់ប្រទេសជប៉ុន និងមួយគ្រឿងទៀតជារបស់ប្រទេសន័រវ៉េ ត្រូវបានវាយប្រហារបែបវិច្ឆេទកម្មនៅសមុទ្រអូម៉ង់ បណ្តាលអោយឆាបឆេះគ្មានសល់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង