ឆ្នាំ២០១៩នេះ ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ត្រូវការឈាមជាង​ ១០ម៉ឺនប្លោក​ កើនឡើងជាងឆ្នាំមុន​

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ជាតិ​ត្រូវការឈាមជាង ១០ម៉ឺនប្លោក កើនឡើងជាងឆ្នាំមុន ពោលគឺនៅឆ្នាំ២០១៨ ឈាមដែលទទួលបានពីការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ប្រមាណ​ជាង ៨៥.០០០ប្លោក ក្នុងនោះ នៅ​ភ្នំពេញប្រើប្រាស់​ឈាម​ជិត ៦​ម៉ឺន​ប្លោក​។

លោកបានឲ្យដឹងបែបនេះ ក្នុងកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តនៅថ្ងៃទី១៤ ខែមិថុនានេះ នៅមជ្ឈ​មណ្ឌល​ជាតិផ្តល់ឈាម ដើម្បីអបអរសាទរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤មិថុនា។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា កាលពីឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រមាណ ២០០​ប្លោក ក្នុងមួយថ្ងៃ។ ប៉ុន្តែ ក្នុងឆ្នាំ២០១៩​នេះ តម្រូវការឈាមមានការកើនឡើងខ្លាំង រហូត​ដល់រង្វង់​ ២៥០ប្លោក ទៅ៣០០ប្លោកក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅដល់មន្ទីរពេទ្យនានា៕

អត្ថបទដែលជាប់ទាក់ទង