ការប្រកួតកីឡាបាល់ទាត់លីហ្គកំពូលអង់គ្លេសរដូវកាលថ្មីចេញកម្មវិធីហើយ

(អង់គ្លេស)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិអង់គ្លេស (English Premier) រដូវកាលថ្មី២០១៩/២០ នឹងចាប់ផ្តើមដោយជើងឯកក្លិបកំពូលអឺរ៉ុប Liverpool ទទួលក្រុមឡើងមកថ្មី Norwich City នៅថ្ងៃសុក្រ ទី៩ ខែសីហា ខាងមុខនេះ។

ជើងឯក Manchester City នឹងបើកការការពារតំណែងរបស់ខ្លួនដោយត្រូវធ្វើដំណើរទៅកាន់ទឹកដី West Ham United។

ចំនែកក្រុមឡើងមកថ្មីពីរផ្សេងទៀត Aston Villa និង Sheffield United និងប្រកួតជាមួយ Tottenham និង Bournemouth។

ការប្រកួតកីឡាបាល់ទាត់លីហ្គកំពូលអង់គ្លេសនឹងដំណើរពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង