លោក​ ហ៊ុន​ សុ​ន​ មេឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់ ​ថា​លោក​មេឃុំ​ប្រាប់​ខាង​អគ្គិសនី​កម្ពុជា​ឱ្យ​ដាំ​បង្គោល​អគ្គិសនី ​នៅ​ខាងកើត​ផ្លូវ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ ចំណែក​ខាងលិច​ផ្លូវ​ជា​ដី​ របស់​លោក​មេឃុំ​

(កណ្តាល)៖​ លោក​ ហ៊ុន​ សុ​ន​ មេឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​លោក​មេឃុំ​ប្រាប់​ខាង​អគ្គិសនី​កម្ពុជា​ឱ្យ​ដាំ​បង្គោល​អគ្គិសនី​នៅ​ខាងកើត​ផ្លូវ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ ចំណែក​ខាងលិច​ផ្លូវ​ជា​ដី​របស់​លោក​មេឃុំ​ បើ​ដាំ​បង្គោល​ភ្លើង​ចំ​កណ្តាល​ដី​នោះ​ ប្រាកដជា​ខូច​ដី​ជាក់​ជា​មិន​ខាន​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​សំរោង​លើ​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ អគ្គិសនី​បាន​ដាំ​បង្គោល​ចំនួន​៤​ដើម​ ចំ​កណ្តាល​ដី​របស់​គាត់​តែ​ម្តង​ ជា​ហេតុ​ធ្វើ​អោយ​ដី​របស់​គាត់​មិន​អាច​សាងសង់​ផ្ទះ​ ឬ​ធ្វើ​អ្វី​បាន​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា​លោក​ ហ៊ុន​ សុ​ន​ មេឃុំ​សំរោង​លើ​បាន​យក​ដី​របស់​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​អគ្គិសនី​កម្ពុជា​ កាយ​រណ្ដៅ​ដាំ​បង្គោល​ចំនួន​៤​រណ្ដៅ​ ដោយ​អះអាង​ថា​ដី​របស់​លោក​ទៅ​វិញ​ ហើយ​ការ​ជីកដី​ដាំ​បង្គោល​នោះ​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្ចឹក​២​ ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​

​ប្រភព​ពី​ឈ្មោះ​ ឈិ​ត​ វ​ន្នី​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ និង​ប្រពន្ធ​ឈ្មោះ​ គឹ​ម​ សុភា​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្ម​ការ​នី​ បាន​បញ្ជាក់​ថា​តាម​ការ​សិក្សាការ​ ការ​បង្គោល​ភ្លើង​ គឺ​ក្រុម​អគ្គិសនី​កម្ពុជា​ត្រូវ​បោះបង្គោល​ខាងលិច​ផ្លូវ​តែ​បែ​មក​បោះបង្គោល​ខាងកើត​ផ្លូវ​ទៅ​វិញ​។​ ហើយ​ចំពោះ​សំណង​សងការ​ប៉ះពាល់​នៅ​លើ​ដី​ប្រជាពលរដ្ឋ​ ខាង​ក្រុម​អគ្គិសនី​កម្ពុជា​បាន​សង​ទៅ​អោយ​ខាងលិច​ផ្លូវ​រួច​ហើយ​នៅ​ឆ្នាំ​២០១៨​។​

​បច្ចុប្បន្ន​លោក​មេឃុំ​ឈ្មោះ​ ហ៊ុន​ សុ​ន​ បាន​បង្វែ​ទិស​ដៅ​មក​បោះបង្គោល​ខាងកើត​ធ្វើ​ប៉ះពាល់​ដី​របស់​គាត់​ នឹង​បានអោយ​គ្រឿងចក្រ​កាយ​ដី​របស់​ជន​រង​គ្រោះ​ទាំងស្រុង​ពុំ​បាន​គិតគូ​សង​សំណង​អ្វី​សោះឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​លោក​ នី​ន​ នារ​តី​ អភិបាលស្រុក​អង្គស្នួល​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែមិថុនា​ នេះ​ថា​ រឿង​ក្នុង​ហ្នឹង​ក្នុង​នាម​អាជ្ញាធរ​ស្រុក​យើង​ បាន​អញ្ជើញ​គាត់​ទៅ​ចូលរួម​ប្រជុំ​នៅ​ខេត្ត​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ ប៉ុន្តែ​គាត់​មិន​ទៅ​ទេ​ អាជ្ញាធរ​អគ្គិសនី​បាន​ជួប​ប្រជុំ​នៅ​ឃុំ​ ក៏​គាត់​អត់​ទទួលយក​ មិន​ផ្តិត​មេដៃ​ទេ​ ហៅ​គាត់​ទៅ​ក៏​គាត់​មិន​ព្រម​ អ​ញ្ចឹ​ង​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត​ បាន​សម្រេច​ឱ្យធ្វើ​កន្លែង​ហ្នឹង​តែ​ម្តង​ ដោយសារ​គាត់​យើង​ហៅ​ចំនួន​៣​ដង​ហើយ​ មិន​ព្រម​ចូលខ្លួន​ នៅ​ខណៈ​ឃុំ​គាត់​ចូលរួម​ដែរ​ ប៉ុន្តែ​គាត់​ហាក់​ ដូច​ជា​មិន​ឯកភាព​ មិន​យល់ព្រម​ ហើយ​យើង​អោយ​គាត់​ទៅ​តវ៉ា​នៅ​ខេត្ត​ គាត់​មិន​ព្រមទៅ​ អ​ញ្ចឹ​ង​ទៅ​ខេត្ត​គាត់​សម្រេច​។​

​លោក​អភិបាលស្រុក​បាន​បន្ត​ថា​ ប៉ុន្មាន​ថ្ងៃមុន​នេះ​ លោក​បាន​ហៅ​គាត់​មក​ប្រជុំ​នៅ​ស្រុក​ដែរ​ តែ​គាត់​មិន​ព្រម​ផ្តិត​មេដៃ​ មិន​ព្រម​ទទួលយក​អីចឹង​ទៅ​។​ មែនទែន​ទៅ​កា​រត​បង្គោល​តង់ស្យុង​ខ្ពស់​នេះ​ ជា​រឿង​សំខាន់​មួយ​ដើម្បី​ជាតិ​ ហើយ​យើង​អត់​រង់ចាំ​ទេ​ យើង​ត្រូវ​តែ​ប្រញាប់ប្រញាល់​អោយធ្វើ​សិន​ ហើយ​ក្នុង​នាម​អាជ្ញាធរ​បាន​ជម្រាប​គាត់​ទៅ​ជួប​ខាង​អគ្គិសនី​(EDC)​ គេ​នៅ​តែ​ដោះស្រាយ​ដដែល​ទេ​ រឿង​ផល​ប៉ះពាល់​នោះ​។​ លោក​បាន​បន្ថែម​កាលពី​ឆ្នាំ​២០១៨​នោះ​ បាន​អគ្គិសនី​កម្ពុជា​គ្រាន់តែ​សិក្សា​ប៉ុណ្ណោះ​ រឿង​ដាក់​ខាងលិច​ផ្លូវ​ ឬ​ខាងកើត​ផ្លូវ​ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ បាន​ពិតប្រាកដ​។​ ហើយ​អគ្គិសនី​ជាតិ​ទាំងមូល​ មិន​អាច​ប៉ះ​មួយ​បង្គោល​គេ​យល់ព្រម​នោះ​ទេ​ ទូ​ទាំង​ប្រទេស​គេ​ព្រម​អស់ហើយ​ អោយ​ភ្លើង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ អាក់ខាន​ភ្លើង​ប្រើប្រាស់​នោះ​ទេ​ អាហ្នឹង​ទទួលយក​អត់​បាន​ទេ​។​ អា​រឿង​ហ្នឹង​គាត់​បាន​ប្តឹ​ទៅ​ដល់​តុលាការ​ថែម​ទៀត​ផង​ ប៉ុន្តែ​ប្តឹង​យ៉ាងណា​រឿង​នៅ​តែ​ដដែល​ដែរ​ អ្វី​ដែល​គាត់​ត្រូវ​និយាយ​គួរ​ទៅ​ចរាចរ​ជាមួយ​ខាង​អគ្គិសនី​កម្ពុជា​(EDC)​ ដើម្បី​ដោះស្រាយ​ផល​ប៉ះ​ពាក់​ ព្រោះ​ខាង​ អគ្គិសនី​កម្ពុជា​(EDC)​ជា​អ្នក​កាន់​ខាង​ផល​ប៉ះពាល់​ ៕

អត្ថបទដែលជាប់ទាក់ទង