ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​៖​ ក្រុមការងារ​ចុះ​មូលដ្ឋាន​ ត្រូវ​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​

(​ស្វាយ​រៀង​)៖​ កិច្ចប្រជុំ​លើក​ដំបូង​ និង​ប្រកាស​សមាសភាព​ របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់​ ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១​កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្តស្វាយរៀង​ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់​។​

​កិច្ចប្រជុំ​នៅ​ នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លឹ​ម​ សុភាព​ អភិបាលរង​ស្រុក​រំដួល​ លោក​ គឹ​ម​ ញ៉ា​ញ់​ មេឃុំ​ថ្នា​ធ្នង់​ លោក​ លោកស្រី​ ជា​សមាជិក​ សមាជិការ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់​ លោក​ លោកស្រី​ក្រុមប្រឹក្សា​ឃុំ​ លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ លោក​លោកស្រី​មេ​ភូមិ​ អនុ​ភូមិ​ និង​ជំនួយការ​ភូមិ​ទាំង​៧​ភូមិ​របស់​ឃុំ​ថ្នា​ធ្នង់​ លោកនាយក​ អនុ​វិទ្យាល័យ​ និង​សាលា​បឋម​សិក្សា​ យុវជន​ សស​យក​ ឃុំ​ សរុប​ចំនួន​ ៤០​នាក់​ ស្រី​៩​នាក់​ ។​

​កិច្ចប្រជុំ​បាន​ផ្តោត​ទៅ​លើ​ ៖

១.​ ប្រកាស​សមាសភាព​ក្រុមការងារ​

២.​ តួនាទី​ភារកិច្ច​របស់​ក្រុមការងារ​ឲ្យ​ស្រប​តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេខ​:០១​ សណ​ន​ ស្តី​ពី​តួនាទី​ភារកិច្ច​ និង​របៀបរបប​ការងារ​សម្រាប់​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ ក្នុង​ការ​បំពេញ​បេស​កម្ម​។​
៣.​ អំពី​សភាពការណ៍​ទូទៅ​ពាក់ព័ន្ធ​នឹង​ល្បិច​កល​របស់​ទណ្ឌិត​ សម​ រ​ង្ស៊ី​ ដែល​តែងតែ​ប៉ុនប៉ង​ឲ្យ​កើត​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម​ល្បិច​កល​ដ៏​ខ្មៅ​កខ្វក់​នេះ​។​

៤.​ ដាក់​ទិស​ដៅ​ការងារ​ដោយ​រៀបចំ​វេទិការ​សាធារណៈ​ឲ្យ​ស្រប​តាម​កាលវិភាគ​កំណត់​ និង​បាន​គ្រប់​ទីកន្លែង​ក្នុង​ឃុំ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង