ឡុងដ៍៖ ចិនព្រមានអង់គ្លេសមិនឲ្យបិទប្រព័ន្ធបច្ចេកវិទ្យា 5G

អគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំនៅចក្រភពអង់គ្លេស លោក Liu Xiaoming បានព្រមានរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ មិនអោយបិទដំណើរការនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) ក្រុមហ៊ុន Huawei របស់ប្រទេសចិននៅអង់គ្លេស ។

លោក Liu Xiaoming បានព្រមានថា ប្រសិនបើអង្គគ្លេសបិទដំណើរការនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) វាយនឹងធ្វើអោយប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងអង់គ្លេសនៅពេលខាងមុខ ។

ការព្រមានរបស់អគ្គរដ្ឋទូតចិន ត្រូវបានធ្វើឡើងក្រោយពីក្រុមប្រឹក្សាសន្តិសុខជាតិអង់គ្លេស ដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី Theresa May បានជួបពិភាក្សាគ្នាអំពីលទ្ធភាពដែលអាចបិទការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) ក្រុមហ៊ុន Huawei របស់ប្រទេសចិននៅអង់គ្លេស ៕លីលី

អត្ថបទដែលជាប់ទាក់ទង