លោកស្រី សៃ អ៊ីងវ៉េន ជាប់ជាបេក្ខជនប្រធានាធិបតីកោះតៃវ៉ាន់សម្រាប់អាណត្តិទី២​

(តៃប៉ិ)៖ គណបក្សកាន់អំណាចដែលគាំទ្រឲ្យមានឯករាជ្យសម្រាប់កោះតៃវ៉ាន់បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាខែមករាខាងមុខ។

តាមរយៈជ័យជម្នះនេះលោកស្រី សៃ នឹងក្លាយជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិទី២របស់លោកស្រី​។

សូមជម្រាបថា លោកស្រី សៃ នឹងត្រូវប្រជែងជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សជាតិនិយមដែលជាគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកោះតៃវ៉ាន់នាខែមករាឆ្នាំ២០២០៕​ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង