ខ្យល់ព្យុះដ៏ខ្លាំងវាយប្រហារតំបន់ឆ្នេរភាគខាងលិចប្រទេសឥណ្ឌា

(ឥណ្ឌា)៖ ឆ្នេរសមុទ្រនៃរដ្ឋហ្គោចារ៉ាត​ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌាបានរងគ្រោះដោយខ្យល់បក់ បោកនិងភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះដោយសារតែខ្យល់ព្យុះស៊ីក្លូនមានឈ្មោះថា«វាយោ» បានធ្វើដំណើរសំដៅទៅតំបន់នោះ។

ខ្យល់ព្យុះស៊ីក្លូនវាយោ​មានល្បឿនខ្យល់បក់បោករហូតដល់ទៅ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

​ទំហំនៃការខូចខាតដែលគេគិតថាអាចបណ្ដាលមកពីខ្យល់ព្យុះនោះគឺមិនទាន់ច្បាស់នៅឡើយទេ​។

គួររំឭកថាកាលពីថ្ងៃពុធអាជ្ញាធរឥណ្ឌាបានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់នោះដើម្បីទៅរកទីកន្លែងមានសុវត្ថិភាពដែលស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង