ប៉េកាំង៖ ក្តីរំពឹងធ្លាក់ចុះកាន់តែទាបនៃជំនួបលោក ត្រាំ និងលោក ស៊ី នៅជប៉ុន

ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយកាលពីថ្ងៃពុធ ទី១២ ខែមិថុនានេះថា ក្តីរំពឹងបានធ្លាក់ចុះកាន់តែទាបនៃជំនួបរវាងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង នៅប្រទេសជប៉ុន នៅចុងខែនេះ ។

មូលហេតុដែលនាំអោយអត្រាភាគរយធ្លាក់ចុះកាន់តែទាប ក្នុងគម្រោងជំនួបរវាងមេដឹកនាំកំពូលអាមេរិក និងចិន គឺដោយសារលោក ត្រាំ បានគម្រាមចិនទុកជាមុនរួចហើយ ក្នុងការដំឡើងពន្ធបន្ថែមទៀតលើចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លា បើមេដឹកនាំចិនមិនទៅចូលរួមកិច្ចប្រជុំ G20 និងជួបលោក ត្រាំ នៅទីនោះ ។

តាមគម្រោង លោក ត្រាំ ចង់ជួបជាមួយលោក ស៊ី ជីនពីង នៅទីក្រុង អូសាកា ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំ G20 ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៨ និង២៩ ខែមិថុនានេះ ប៉ុន្តែការគម្រាមមុនពីលោក ត្រាំ អាចធ្វើអោយលោក ស៊ី ជីនពីង មិនទៅជួប ៕លីលី

អត្ថបទដែលជាប់ទាក់ទង