រដ្ឋសភា ប្រជុំ​ព្រឹក​ថ្ងៃទី​១៧​មិថុនា លើ​របៀបវារៈ ចំនួន ០៦

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេច​បើក​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ លើ​របៀបវារៈ ចំនួន ០៦ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​។ របៀបវារៈ នៃ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣​មិថុនា​នេះ រួមមាន​៖

១-​ការសម្រេច​អំពី​សុពលភាប​នៃ​អាណត្តិ​របស់​ឯកឧត្តម សុខ ផេង ជា​តំណាងរាស្ត្រ​ថ្មី មណ្ឌល​ខេត្តព្រៃវែង ជំនួស​ឯកឧត្តម ពៅ សាមី ដែល​បានទទួល​មរណភាព​

២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​

៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ស្តីពី ការជំរុញ ស្តីពី​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​

៤-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ច្ប​បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់ អេ​មី​រ៉េត ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​

៥-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី ការជំរុញ និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ​

៦-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ សម្រាប់​ឫស្សី និង​ផ្តៅ​៕​

អត្ថបទដែលជាប់ទាក់ទង