ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ទទួល​ជួប មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​

(​សិង្ហ​បុរី​)៖ នៅ​ព្រឹក​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៩ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​​នៃ​​កង​យោធ​ពល​​ខេម​រភូមិន្ទ និង​​ជា​​មេបញ្ជាការ​​កង​ទ័ព​ជើង​គោក​ បាន​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហេង ស្វ៊ី​គាត (Heng Swee Keat) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។

​ក្នុងជំនួប​នេះ ឯកឧត្តម ហេង ស្វ៊ី​គាត (Heng Swee Keat) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បាន​សម្តែង​ការអបអរសាទរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ការ​គា​ទ្រ​ដ៏​លើសលប់​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​នី​តី​កាល​ទី ៦ កន្លងទៅ​។

ឯកឧត្តម ក៏បាន​បញ្ជាក់​ផងដែរ​ថា មានតែ​សន្តិភាព និង​ស្ថិរភាព​ទេ ដែល​អាច​ផ្តល់ឱកាស​ឱ្យ​ប្រជា​ជាតិ​​អាស៊ាន និង​សហគមន៍​អាស៊ាន មានការ​រីកចំរើន និង​អភិវឌ្ឍ​បន្តទៀត​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ប្រទេស​កម្ពុជា បានកំណត់​យក​សន្តិភាព និង​ស្ថិរភាព ជាសរ​សរ​ស្ត​ម​ចំបង ពីព្រោះ​ថាបើ​អស្ថិរភាព និង​អសន្តិសុខ នោះ ការអភិវឌ្ឍ វិបុលភាព ការរីកចំរើន​ទាំង​ក្នុងប្រទេស និង​តំបន់ ក៏​គ្មាន​ដែរ​។ ជាក់ស្តែង ដោយសារ​មាន​សន្តិភាព និង​ស្ថិរភាព​រយៈពេល ២០​ឆ្នាំ ចុងក្រោយ​នេះ ទើប​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូចនេះ​ក្នុង​តំបន់​អាស៊ាន សន្តិភាព និង​ស្ថិរភាព ជា​កត្តា​ជម្រុញ​តំបន់​នេះ​ឱ្យ​បន្ត​ការអភិវឌ្ឍ និង​រីកចំរើន​។ ផ្ទុយ​ទៅវិញ ​ការ​ជំរុញ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឱ្យធ្វើ​ការជ្រើសរើស​ភាគី​ម្ខាងៗ នឹង​នាំឱ្យ​តំបន់​អាស៊ាន​វិល​ទៅរក​ស្ថានភាព​ដូច​សម័យ​សង្គ្រាមត្រជាក់​៕

អត្ថបទដែលជាប់ទាក់ទង