សម្តេច​​តេជោ ​ហ៊ុន ​សែន ​ឧបត្ថម្ភ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ក្រោយឈ្នះ​ប៉ាគីស្ថាន​ទាំងពីរជើង

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បានត្រឡប់មកដល់ប្រទេសកំណើត​ ដោយសុវត្ថិភាព​ហើយ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីឈ្នះប៉ាគីស្ថាន។ កម្ពុជា បានឡើងទៅជុំទី២ ការប្រកួតជម្រុះបាល់ទាត់​ពិភពលោក ២០២២ និងជម្រុះជើង​ឯកអាស៊ី ២០២៣ នៅប្រទេសចិន។

ទទួលដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្ត្រីជាច្រើនរួមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានបានប្រកាសថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត ៣៧ ០០០ដុល្លារ ដល់ជម្រើសជាតិផងដែរ។

កម្ពុជាបានយកឈ្នះប៉ាគីស្ថាន ២ទល់នឹង០ជើងទី១នៅរាជធានីភ្នំពេញ ដោយគ្រាប់បាល់កីឡាករ សៀង ចន្ធា និងកីឡាករគួច សុកុម្ភៈ ខណៈជើងទី២ ឈ្នះប៉ាគីស្ថាន ២ទល់នឹង១ ដោយគ្រាប់បាល់កីឡាករ សាត រ៉ូស៊ីប និងរុឹង ប៊ុនហៀង។

នឹងដឹងថាកម្ពុជាជួបក្រុមណា ពេលការចាប់ឆ្នោតធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនៅទីក្រុងដូហា ប្រទេសកាតា៕

 

អត្ថបទដែលជាប់ទាក់ទង