អាជ្ញាធរថៃ រក​ឃើញ​ជន​ជាតិ​រ៉ូហ៊ីង​យ៉ា​ ៦៥នាក់ ក្នុង​ទូក​មួយគ្រឿង នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​​

(បាងកក)៖ ក្រុមមន្ត្រីថៃ បាននិយាយថា កាលពីថ្ងៃអង្គារ​ ពួកគេបានរកឃើញ​ជនភៀសខ្លួន​មូស្លីម​ភាគតិច​រ៉ូហ៊ីងយ៉ា ចំនួន ៦៥នាក់ នៅក្នុងទូកមួយ ដែលខូចហើយ បានកើលជាប់ក្នុងឆ្នេរសមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​។

ក្រុមមន្ត្រីថៃ បានបន្ថែមថា ទូកដែលមានដឹកជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទាំង ៦៥ នាក់​នោះ ត្រូវបានរក​ឃើញ បន្ទាប់ពីពីជនជាតិថៃ និងមីយ៉ាន់ម៉ាជាច្រើននាក់ បាន​ប្រាប់​ក្រុម​មន្ត្រី​សួន​ទឹក​ថៃ​ថា ទូករបស់​ពួកគេ បាន​ខូច​។​

ក្រុម​មន្ត្រី​សួនទឹកថៃ និយាយថា កងកម្លាំងជើងទឹកថៃ បាននាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនោះ ទៅកាន់​ការិយាល័យ​អន្តោ​ប្រវេសន៍ ដើម្បីរៀបចំឯកសារហើយ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង