ក្រុងហុងកុង ផ្អាកការធ្វើវិសោធនកម្មច្បាប់ ធ្វើបត្យាប័ន ដោយសារ​មហា​បាតុកម្ម​

(ចិន)៖ ទីក្រុងហុងកុង បានសម្រេចផ្អាកការជជែកពិភាក្សា ស្ដីពី ការធ្វើវិសោធនកម្មច្បាប់ ធ្វើបត្យាប័ន ដោយសារ​តែក្រុមបាតុករ​រាប់​ពាន់​នាក់ នៅថ្ងៃពុធនេះ បានបិទផ្លូវចូល​ទៅ​អគារ​រដ្ឋាភិបាល ដែល​ត្រូវ​ធ្វើ​ជា​កន្លែង​​រៀប​ចំការ​ជជែក​ពិភាក្សានោះ។

សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរក្រុងហុងកុង បានប្រកាសថា «សម័យប្រជុំនៃក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​របស់​ក្រុងហុងកុង ដែល​បាន​គ្រោង​ធ្វើ​ឡើង នៅថ្ងៃពុធនេះ ត្រូវបានផ្លាស់ប្ដូរ​ទៅពេលក្រោយវិញ ហើយ​នឹង​ជូនដំណឹង​អំពី​ពេលវេលា​​នៃ​ការ​ជជែក​ពិភាក្សានោះ នាពេលក្រោយ។

សូមជម្រាបថា ការធ្វើវិសោធនកម្មសេចក្ដីព្រាងច្បាប់ ស្តីពី ការធ្វើបត្យាប័ន នឹងអនុញ្ញាតឲ្យ​មាន​ការ​ចាប់​បញ្ជូន​ជនសង្ស័យ ដែលជាពលរដ្ឋហុងកុង ទៅកាន់ប្រទេសចិនដីគោក ដើម្បីប្រឈមមុខនឹង​ការ​ចោទប្រកាន់ ដែលនេះ បានជំរុញឲ្យមានការរិះគន់ថា ជនជាប់​ចោទ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ចិន នឹងមិនមានសិទិ្ធ ដូចដែល​ពួកគេ​មាន​នៅ​ក្នុង​ទីក្រុង​ហុងកុង នោះទេ​៕ ​(មាលីកា)​

អត្ថបទដែលជាប់ទាក់ទង