ឯកឧត្តម​ ខៀវ​ កា​ញ៉ា​រី​ទ្ធ​៖​ ម្នាក់ៗ​មិន​ប្រុង​ប្រយ័ត្ន​ពី​កំពស់​មេក្រូ​ទេ​ ដល់​ថត​ទៅ​ដូច​ឃើញ​បៀម​មេក្រូ​ទៅ​វិញ​ ហេតុ​នេះកំពស់​មេក្រូ​សំខាន់​ណាស់​!

(​សៀមរាប​)៖​ មុន​កម្មវិធី​ចាប់ផ្តើម​ជា​ផ្លូវការ​ ឯកឧត្តម​ ខៀវ​ កា​ញ៉ា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ប្រាប់​ដល់​ពិធីករ​ ពិធី​ការិនី​ ឲ្យ​ចេះ​រៀបចំ​ និង​ដឹង​ពី​របៀប​ និង​កំពស់​របស់​មេក្រូ​(​ម៉ា​យ​ក្រូ​ហ្វូ​ន​)​ ដោយ​ធៀប​ទៅ​នឹង​អ្នក​ប្រើ​ ដើម្បី​ថត​និង​មើលទៅ​ឃើញ​សមរម្យ​។​

​ឯកឧត្តម​ ខៀវ​ កា​ញ៉ា​រី​ទ្ធ​ បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ ដោត​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ បញ្ជាក់​ពី​ការ​កំណត់​កំពស់​នៃ​ការ​ប្រើ​ក្បាល​មេក្រូ​ ឲ្យ​សមសួន​នឹង​អ្នក​ប្រើប្រាស់​ បើ​មិន​ដូច្នេះ​ទេ​ ពេល​ថត​ ឬ​អ្នក​មើល​អាច​ប្រ​ឡំ​ថា​ ពិធីករ​ ពិធី​ការិនី​ កំពុង​តែ​បៀម​មេក្រូ​ហើយ​!​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​ដូច្នេះ​ថា​ «​តែ​ជា​ភាគច្រើន​ ម្នាក់ៗ​មិន​ប្រុង​ប្រយ័ត្ន​ពី​កំពស់​មេក្រូ​ទេ​ ដល់​ថត​ទៅ​ដូច​ឃើញ​បៀម​មេក្រូ​ទៅ​វិញ​ ហេតុនេះ​កំពស់​មេក្រូ​សំខាន់​ណាស់​»​។​ ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​រៀបចំ​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ ឆ្នាំ​២០១៩​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង