២ឆ្នាំចុងក្រោយ​ រណាយន្តជាង២​ពាន់គ្រឿង​ ត្រូវបានរឹបអូស​នៅតំបន់​ភ្នំក្រវ៉ាញ​

(ភ្នំពេញ)៖ រណាយន្តជាង ២០០០គ្រឿង ដែលបំផ្លាញព្រៃឈើ ត្រូវបានរឹបអូសក្នុងរយៈពេល ២ឆ្នាំចុងក្រោយ​ នៅ​តំបន់​ជួរ​ភ្នំក្រវ៉ាញ​។ នេះបើតាមការឲ្យដឹងពីអង្គការ Wildlife Alliance។

ទំព័រហ្វេសប៊ុករបស់លោកស្រី លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ (Wildlife Alliance ) បានឲ្យដឹងថា អ្នកល្បាតព្រៃនៅភ្នំក្រវ៉ាញ ជាកន្លែងដែលរឹបអូសរណាយន្ត ២៣​០០ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ។ លោកស្រីបានប៉ាន់ប្រមាណថា រណាយន្តនីមួយៗទទួលខុសត្រូវចំពោះ​​ការបំផ្លាញព្រៃត្រូពិចប្រហែល​ ១​ហិក​តា​ (២,៤៧ហិចតា)។

នាយកអង្គការរូបនេះ បានបន្តថា​៖ “តើខ្ញុំអាចដាក់រណារទាំងអស់តាមលំដាប់លំដោយទេនៅយប់ថ្ងៃស្អែកបានទេ? វាត្រូវការអ្នកអភិរក្សច្រើនដងនិងខិតខំប្រឹងប្រែង ដើម្បីចាប់អ្នកកាប់ឈើខុសច្បាប់និងរឹបអូសរណាររបស់ពួកគេ”៕

អត្ថបទដែលជាប់ទាក់ទង