ស្ពានអាកាសថ្មើរជើងនាងគង្ហីង​​ នឹងដាក់ឲ្យប្រើប្រាស់​ជាសាធារណៈ​ ​ចាប់ពីថ្ងៃទី២២​មិថុនាតទៅ​​

(ភ្នំពេញ)៖ ស្ពានអាកាសថ្មើរជើងនាងគង្ហីង ដែលបំពាក់ដោយជណ្តើរយន្តដ៏ទំនើប នឹងដាក់ឲ្យប្រើប្រាស់​ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩តទៅ។ នេះបើតាមការប្រកាសរបស់មន្ទីរ​សាធា​រ​ណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនានេះ។

គម្រោងស្ពានអាកាសថ្មើរជើងនាងគង្ហីង សាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ​ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេ​​រិក​។ ស្ពានអាកាសថ្មើរជើងនេះក៏ជាផ្នែកមួយនៃ Olympia City ដែលជាគម្រោង ដ៏ធំសម្បើមមួយកណ្ដាលក្រុង។

នៅពេលដែលស្ពានអាកាសថ្មើរជើងដាក់ឲ្យប្រើប្រាស់ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងនៅជុំវិញតំបន់នោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង