ផ្ទៃបឹងជើងឯកជិត២០០ហិកតា​ ត្រូវបម្រុងទុក​សម្រាប់អភិវឌ្ឍ​ និង​ជាសម្បត្តិ​របស់​រដ្ឋ​

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល​។

បើតាមសេចក្តីជូនដំណឹង ការចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯក ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩តទៅ ដើម្បី ៖
១. ចុះស្វែងរកចំណុចព្រំដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់ផ្ទៃដីទំហំ១៩០ហិកតា ដែលត្រូវបំរុងទុកសំរាប់អភិវឌ្ឍន៍។

២. ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯងទំហំ ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។​

៣. ចុះសិក្សា និងវាស់វែងកំណត់និយាមកាបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទៅទីតាំងបឹងជើងឯក៕

អត្ថបទដែលជាប់ទាក់ទង