រលក​កម្ដៅ​ដ៏​ខ្លាំង​នៅ​ឥណ្ឌា ផ្ដាច់​​ជីវិត​មនុស្ស ៤​នាក់​

(ញូវដែលី)៖ មនុស្សវ័យចំណាស់ ៤នាក់ បានបាត់បង់ជីវិតនៅលើរថភ្លើង ក្នុងភាគខាងជើង​ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារក្នុងគ្រា ដែលមានការព្រមានពីរលក​កម្ដៅដ៏ខ្លាំងក្នុងប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌា បានរាយការណ៍ថា អ្នកដែលបានបាត់បង់ជីវិតទាំងនោះ បានធ្វើដំណើររួមជាមួយក្រុមអ្នកបូជាសាសនាចេញមកពីទីក្រុង​ Taj Mahal ស្ថិតនៅភាគខាងជើង​ប្រទេសឥណ្ឌាឆ្ពោះទៅកាន់ទីក្រុង​ Coimbatore ស្ថិតក្នុងខាងត្បូងដោយជិះនៅក្នុងទូររថភ្លើង ដែលគ្មានម៉ាស៊ីនត្រជាក់។

​យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា, រលកកម្ដៅដ៏ខ្លាំងនឹងបន្តកើតមាននៅក្នុងផ្នែកជាច្រើន ក្នុងភាគខាងជើងប្រទេសឥណ្ឌានាសប្ដាហ៍នេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង