ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​៖​ ខុស​ឲ្យ​ដឹង​ថា​ខុស​ និង​ទទួលកំហុស​!

(​ភ្នំពេញ​)៖​ «​មួយ​សូន្យ​ ខុស​ឲ្យ​ដឹង​ថា​ខុស​ និង​ទទួលកំហុស​!​។​ អរគុណ​បងៗ​ប៉ូ​លី​ស​ដែល​បាន​ធ្វើការ​ណែនាំ​បន្ថែម​។​ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ និង​ជា​ប្រធាន​គណៈកម្មការ​អប់រំ​ យុវជន​ កីឡា​ ធម្មការ​ កិច្ចការ​សាសនា​ វប្បធម៌​ និង​ទេសចរណ៍​នៃ​រដ្ឋសភា​។​

​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ បាន​លើក​ឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ ដោយ​បញ្ជាក់​ពី​ការ​ផាកពិន័យ​ចំនួន​៥០០០០(​ប្រាំ​ម៉ឺន​) ​រៀល​ និង​បាន​បង់គ្រប់​ចំនួន​ជូន​ទៅ​សមត្ថកិច្ច​ តាម​កំហុស​ដែល​ច្បាប់​បាន​កំណត់​ ដោយ​គ្មាន​ការ​ជជែក​ តវ៉ា​ អ្វី​ទាំងអស់​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា​ «​ខុស​ឲ្យ​ដឹង​ថា​ខុស​ និង​ទទួលកំហុស​!…»

​សូម​រំឭក​ថា​កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្រុកស្រែ​អំបិល​ ខេត្តកំពត​ ពិន័យ​ចំនួន​១៥០០០(​មួយ​ម៉ឺន​ប្រាំ​ពាន់​)​រៀល​ដែរ​ ព្រោះតែ​សម្តេច​តេ​ជោ​ បើក​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​។​ «​ច្បាប់​ គឺ​ច្បាប់​ គ្មាន​ប្រកាន់​អ្នកតូច​ អ្នកធំ​ ឲ្យ​តែ​ធ្វើ​ខុស​ គឺ​ត្រូវ​ទទួលទោស​ ទទួល​ពិន័យ​តាម​ផ្លូវច្បាប់​!»៕​ (Swift​ News)


​    

អត្ថបទដែលជាប់ទាក់ទង