Shanghai៖ មនុស្ស៥នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសចិន

China Daily បានចុះផ្សាយនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានជាប់គាំងក្នុងទឹកជំនន់ នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសចិន ។

ប្រភពដដែលបានបន្តថា ភ្លៀងជាច្រើនមេបានបន្តបង្អុរធ្លាក់ឥតឈប់ឈររយៈពេល៤ថ្ងៃជាប់គ្នា រុញច្រានអោយមានកំណើនទឹកជំនន់ខ្ពស់ និងជន់លិចផ្ទៃដីកសិកម្មប្រមាណជាង១០៨០០ ហិកតា និងបំផ្លិចបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋអស់រាប់រយខ្នង ។

ក្រុមអាជ្ញាធរនៅខេត្ត Jiangxi បានអោយដឹងថា ប្រជាពលរដ្ឋប្រមាណជាង១លាន៤សែននាក់ កំពុងទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ និងធ្វើអោយខូចខាតទ្រព្យសម្បតិ្តរដ្ឋនិងឯកជនក្នុងទំហំទឹកប្រាក់២.៦៥ពាន់លានយ័ន ស្មើនឹង៣៨២.៤១លានដុល្លារអាមេរិក ៕លីលី

Residents make their way with an inflatable boat through a flooded area in Jiujiang, Jiangxi Province, China, June 19, 2016. REUTERS/Stringer

អត្ថបទដែលជាប់ទាក់ទង