ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុមឧទ្ទាម​

(ស៊ីរី)៖ ការប្រយុទ្ធគ្នាដ៏ស្រួចស្រាវបានកើតឡើងនៅភាគពាយព្យនៃប្រទេសស៊ីរីនៅពេលដែលកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ីរីបានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង ​Hama ដើម្បីដណ្ដើមយកតំបន់មួយចំនួនមកវិញបន្ទាប់ពីតំបន់ទាំងនោះត្រូវបានក្រុមឧទ្ទាមចូលកាន់កាប់កាលពីសប្តាហ៍មុន។

កងកម្លាំងរដ្ឋាភិបាលស៊ីរីបានធ្វើការវាយប្រហារតាមផ្លូវអាកាសរួមទាំងការវាយប្រហារដោយគ្រាប់ផ្លោងទៅលើភូមិជាច្រើនដែលត្រូវបានក្រុមឧទ្ទាមដណ្ដើមយក។

គួរបញ្ជាក់ថាតំបន់មួយចំនួនក្នុងប្រទេសស៊ីរីបានក្លាយជាបន្ទាយរឹងមាំរបស់ក្រុមឧទ្ទាមចាប់តាំងពីដើមឆ្នាំ២០១១មកម៉្លេះនៅពេលសង្គ្រាមស៊ីវិលបានចាប់ផ្ដើម៕​ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង