វ៉ាស៊ីនតោន៖ ការគម្រាមចិន ធ្វើឲ្យនយោបាយការទូតអាមេរិកធ្លាក់ចុះកាន់តែទាបថែមទៀត

ការគម្រាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើអោយនយោបាយការទូតអាមេរិក រឹតតែធ្លាក់ចុះទៅក្នុងកម្រិតកាន់តែទាបថែមទៀត ដែលនេះបើតាមការលើកឡើងកាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះរបស់លោក Sourabh Gupta អ្នកជំនាញជាន់ខ្ពស់ខាងនយោបាយនៅវិទ្យាស្ថានសិក្សាចិន អាមេរិក (Institute for China American Studies) ដែលមានមូលដ្ឋាននៅ Washington D.C សហរដ្ឋអាមេរិក ។

លោក Sourabh Gupta បានលើកឡើងបែបនេះ ក្រោយពីលោក ត្រាំ បានគម្រាមថា លោកនឹងដំឡើងពន្ធនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារបន្ថែមទៀតនៅពេលខាងមុខ ប្រសិនបើលោក ស៊ី ជីនពីង មិនបង្ហាញមុខនៅក្នុងកិច្ចប្រជុំ G20 នៅចុងខែនេះ នៅប្រទេសជប៉ុន ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។

អ្នកជំនាញខាងនយោយបាយរូបនេះ បានបន្ថែមថា ការគម្រាមរបស់លោក ត្រាំ នឹង ជំរុញអោយភាគីចិន ឆ្លើយតបអាមេរិកវិញនៅពេលខាងមុខ ហើយចិនប្រហែលជានឹងមិនជួប ប្រជុំជាមួយអាមេរិកនោះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង