WOMEN’S WORLD CUP 19: នារីអាមេរិកបំបាក់ថៃ ១៣ទល់នឹង០ ចំនែកស៊ុយអែត និងហូឡង់ឈ្នះគូប្រកួតរៀងៗខ្លួន

(បារាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិកជាក្រុមដំបូងគេដែលស៊ុតបញ្ចូលទីគូប្រកួតដល់ទៅជាង១០គ្រាប់ក្រោយឈ្នះថៃ ១៣ទល់នឹង០ ការប្រកួតកីឡាបាល់ទាត់ពិភពលោកនារី២០១៩យប់មិញ ក្នុងពូល F។

កីឡាការិនី Alex Morgan រកបានប្រាំគ្រាប់តែឯងឱ្យអាមេរិក ខណៈកីឡាការិនី Rose Lavelle និង​Samantha Mewis ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ និង៤គ្រាប់ទៀតដោយកីឡាការិនី Lindsey Horan, Megan Rapinoe, Mallory Pugh និងកីឡាការិនី Carli Lloyd។ 

ក្នុងពូលជាមួយគ្នានេះដែរ ក្រុមនាទីស៊ុយអែត ឈ្នះក្រុមស៊ីលី ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាការិនី Kosovare Asllani នាទីទី៨៣ និងគ្រាប់ចុងក្រោយនាទីទី៩០ ដោយកីឡាការិនី Madelen
Janogy។

ចំនែកការប្រកួតក្នុងពូល E វិញក្រុមជម្រើសជាតិបាល់ទាត់នារី ហូឡង់ឈ្នះណូវែលសេឡង់ ១ទល់នឹង០ ដោយគ្រាប់បាល់តែមួយគ្រាប់របស់កីឡាការិនី Jill Roord នាទីទី៩០៕

អត្ថបទដែលជាប់ទាក់ទង