EURO 20: អាល្លឺម៉ង់ បំបាក់អេស្តូនី ៨ទល់នឹង០ ខណៈជើង​ឯកពិភពលោកបារាំង ឈ្នះអង់ដូរ៉ា

(អឺរ៉ុប)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ឈ្នះអេស្តូនី ៨ទល់នឹង០ ការប្រកួតជម្រុះបាល់ទាត់ជើងឯកអឺរ៉ុបឆ្នាំ២០២០ យប់មិញ។

ជំនួបនេះតង់ទី១ អាល្លឺម៉ង់នាំមុខ៥ទល់នឹង០ ដោយគ្រាប់បាល់កីឡាករ Marco Reus ពីរគ្រាប់តែឯង និង៣គ្រាប់ទៀតដោយកីឡាករ Serge Gnabry, Leon Goretzka និងបាល់១១ម៉ែត្រកីឡាករ Ilkay
Guendogan។

បីគ្រាប់ទៀតរបស់អាល្លឺម៉ង់ដែលកើតនៅតង់ទី២ធ្វើបានសម្រេចដោយកីឡាករSerge Gnabry, Timo Werner និងកីឡាករLeroy Sane។

ថ្ងៃជាមួយគ្នានេះដែរ ជើងឯកពិភពលោកបារាំង យកឈ្នះអង់ដូរ៉ា ៤ទល់នឹង០ ដោយគ្រាប់បាល់កីឡាករKylian Mbappe, Wissam Ben Yedder, Florian Thauvin, និងកីឡាករ Kurt Zouma៕

អត្ថបទដែលជាប់ទាក់ទង